PROFILE

សារពីនាយកចាត់ការទូទៅ

សួរស្ដីភ្ញៀវកិត្តិយសទាំងអស់ ជំរាបសួរពីការរិយាល័យនាយកចាត់ការទូទៅ! 

សូមទទួលការស្វាគមន៍ដ៏កក់ក្ដៅមកកាន់ផ្ទះស្នាក់របស់លោកអ្នកនៅឯ ហ៊ីលថបធបអឹបហ្សឺវេថឹរី & រីហ្សត ក្នុងខេត្តមណ្ឌលគីរីនេះ។

យើងខ្ញុំមានក្ដីសប្បាយរីករាយជាខ្លាំងក្នុងការទទួលបានលោកអ្នកជាភ្ញៀវរបស់យើងខ្ញុំ ហើយយើងខ្ញុំរំពឹងទុកថានឹងផ្ដល់ជូនលោកអ្នកនូវការស្នាក់នៅដ៏មានផាសុខភាព និងភាពរីករាយ។​ គោលបំណងយើងខ្ញុំគឺចង់ឲ្យលោកអ្នកទទួលបានពេលវេលាដ៏អស្ចារ្យ ខណៈពេលដែលលោកអ្នកធ្វើការស្វែងយល់ និងទទួលបទពិសោធន៍ពីសេវាកម្ម និងបរិក្ខារបស់យើងខ្ញុំ លើសពីនេះទៀតលោកអ្នកក៏អាចទទួលបទពិសោធន៍ដំណើរកំសាន្តរុករកក្នុងព្រៃធម្មជាតិរបស់យើងផងដែរ។

សូមមេត្តាចំណាយពេលបន្តិចក្នុងការអានផ្នែកនេះ ដើម្បីឲ្យលោកអ្នកយល់ដឹងពីអ្វីដែលសណ្ឋាគារយើងខ្ញុំផ្ដល់ជូនលោកអ្នក។ 

យើងខ្ញុំពិតជាសង្ឃឹមថា លោកអ្នក នឹងទទួលបានភាពរីករាយជាមួយការស្នាក់នៅ របស់លោកអ្នក ជាមួយ យើងខ្ញុំ ហើយរក្សាទុកយើងខ្ញុំនៅក្នុងចិត្តជានិច្ចសម្រាប់ដំណើរ កំសាន្តលើកក្រោយៗ របស់លោកអ្នក។

សូមមេត្តាកុំស្ទាក់ស្ទើរក្នុងការផ្ដល់ដំណឹងជូនយើងខ្ញុំ បើមានអ្វីដែលក្រុមការងារយើងខ្ញុំ និងរូបខ្ញុំផ្ទាល់អាចជួយលោកអ្នកបាន។  សូមអរគុណលោកអ្នកសម្រាប់ការស្នាក់នៅ ហ៊ីលថបធបអឹបហ្សឺវេថឹរី & រីហ្សត ហើយយើងខ្ញុំសង្ឃឹមថាលោកអ្នកទទួលបានភាពរីករាយក្នុងការស្នាក់នៅជាមួយយើងខ្ញុំ។ 

សូមទទួលការគោរពពីខ្ញុំបាទ

វឿង ប្រយុទ្ធ

នាយកចាត់ការទូទៅ

ដើម្បីធ្វើឲ្យជីវិតរបស់លោកអ្នកក្នុងរមនីយដ្ឋានរបស់យើងរឹតតែមានភាពរីករាយ យើងខ្ញុំសូមផ្ដល់ជូនព័ត៌មានដូចខាងក្រោមនេះដើម្បីបង្កើនកម្រិតផាសុខភាពរបស់លោកអ្នក ខណៈដែលលោកអ្នកស្នាក់នៅទីនេះ៖ សូមមេត្តា ចំណាយពេលជាមួយយើងខ្ញុំ ដើម្បីអានសេចក្ដីណែនាំសំខាន់ៗជាពិស្ដារសម្រាប់លោកអ្នកអាចធ្វើដំណើរកំសាន្តរុករកនៅ

ក្នុងរមនីយដ្ឋានរបស់យើងខ្ញុំដោយងាយស្រួល៖

ការចូលស្នាក់

ភ្ញៀវធ្វើការចូលស្នាក់នៅម៉ោង 15:00 ល្ងាច។ ភ្ញៀវតម្រូវឲ្យបំពេញទម្រង់ចុះឈ្មោះនៅពេលចូលស្នាក់។ ភ្ញៀវតម្រូវឲ្យយល់ដឹង និងធ្វើតាមលក្ខខណ្ឌ និងសេចក្ដីណែនាំពីសុវត្ថិភាពដោយគណៈគ្រប់គ្រងរបស់រមនីយដ្ឋាន។ ចំនួនអ្នកស្នាក់នៅក្នុងផ្ទះស្នាក់មួយគឺ៖ 3 នាក់

ការចាកចេញពីការស្នាក់

  • ភ្ញៀវ ចាកចេញពីការស្នាក់នៅម៉ោង 12:00 ថ្ងៃត្រង់។
  • ថ្លៃបន្ថែមតម្រូវឲ្យមានសម្រាប់ការចាកចេញយឺត សូមមេត្តាផ្ដល់ដំណឹងជូនយើងខ្ញុំជាមុននៅថ្ងៃធ្វើការកក់។ ជម្រើសនេះក៏ឋិតក្រោមស្ថានភាពជាក់ស្ដែងបើបន្ទប់ស្នាក់នោះនៅទំនេរផងដែរ។
  • ការប្រើប្រាស់គ្រឿងភេសជ្ជក្នុងទូទឹកកក សូមមេត្តាចងចាំភេសជ្ជៈដែលលោកអ្នកបានពិសារក្នុងទូទឹកកកមុនធ្វើការចាកចេញ ហើយសូមមេត្តាផ្ដល់ដំណឹងជូនបុគ្គលិកគិតលុយ។
  • ការពន្យាពេលស្នាក់នៅ៖ លក្ខខណ្ឌនេះអាចធ្វើទៅបានលោះត្រាតែផ្ទះស្នាក់នៅទំនេរ។សូមផ្ដល់ដំណើងគណៈគ្រប់គ្រងរមនីយដ្ឋានសម្រាប់ការពន្យាពេលស្នាក់នៅ របស់លោកអ្នកដែលនឹងត្រូវគិតថ្លៃបន្ថែម។

ច្បាប់ និងបញ្ញត្តិសំខាន់ៗ-ផ្ទះស្នាក់

  1. ភ្ញៀវមិនត្រូវបានអនុញ្ញាតឲ្យយកម្ហូបអាហារ (ដូចជាធូរេន ឬម្ហូបដែលមានខ្លិន) ភេសជ្ជៈ ឬឧបករណ៍ដាំស្ល ដូចជាប្រអប់ ជើងក្រាន ខ្ទះ ។ល។ ចូលក្នុងបន្ទប់នោះទេ។ បើត្រូវបានរកឃើញ ភ្ញៀវរូបនោះនឹងត្រូវផាកពិន័យចំនួន USD1,000។
  2. សូមមេត្តាបិទទ្វាឲ្យជិតដើម្បីសុវត្ថិភាព
  3. សម្រាប់ការខូចខាត ឬគ្រឿងបរិក្ខាបាត់ដែលមិនឃើញក្នុងបន្ទប់ហើយត្រូវបានរកឃើញ សូមមេត្តាផ្ដល់ដំនឹងជូនអ្នកគ្រប់គ្រងជាមុន។ ពេលដែលចាកចេញ ក្នុងករណីដែលរកឃើញថាមានគ្រឿងបរិក្ខាដែលបាក់បែក ឬបាត់បង់ដោយមិនបានផ្ដល់ដំណឹងដល់អ្នកគ្រប់គ្រង ភ្ញៀវនឹងត្រូវផាកពិន័យតាម របស់ដែលបាន រៀបរាប់ក្នុងបញ្ជីរាយនាមក្នុងសៀវភៅបន្ទប់ ជាមួយនិងការផាកពិន័យ USD100។
  4. មិនអនុញ្ញាតឲ្យជក់បារី។ បើរកឃើញថាមានការជក់បារី និងមានការផាកពិន័យ USD500។
  5. មិនអនុញ្ញាតឲ្យមានសត្វចញ្ចឹមក្នុងបន្ទប់ បើរកឃើញត្រូវផាកពិន័យ​ USD500។
  6. មិនអនុញ្ញាតឲ្យមានអាវុធជាតិផ្ទុះ។ គណៈគ្រប់គ្រងនឹងធ្វើការរឹបអូសរួចប្រគល់ជូនវិញពេលភ្ញៀវធ្វើការចាកចេញ។